ចំប៉ាបន្ទាយដែក
Menh Sothyvann
អើយ ថ្ងៃនេះជាថ្ងៃជ័យ អូនអើយអូន ថ្ងៃស្រីអូនរៀបការ ថ្ងៃស្រីប្រហារ ចិន្តារបស់បង អើយ មិននឹកស្មាន ដល់សោះ អូនអើយអូន ថាស្រីអស់បំណង គេចកែបែ្រខ្នង ចោលបងឱ្យខ្លោចផ្សា អើយ តើប្រុសបងខុសអ្វី អូនអើយអូន ម្ដេចស្រីមិនវាចា ក្បត់ចិត្តសង្សារ ទៅរៀបការគូរថ្មី អើយ ញាតិមិត្តធ្លាប់រាប់អាន អូនអើយអូន គេបានសួររកស្រី រៀមមានពាក្យអ្វី ឆ្លើយតបសំដីគេ បងអ្ហើយ អើយបង អូនគ្មានបំណង ប៉ងធ្វើដូច្នេះទេ មិនតាមម៉ែឳ ខ្លាចអាស្រូវកេរ្តិ ដូច្នេះសូមបងដៀលជេរអូន ឱ្យអស់ចិត្តចុះ អើយ រៀមទើបនឹងយល់ហេតុ អូនអើយអូន តែចិត្តរៀមនៅស្មោះ រៀមទុកអំបោះ ចងដៃស្រីស្រស់ស្ងួន អើយ សូមអាយុអើយវណ្ណៈ អូនអើយអូន សុខៈពលៈពរទាំងបួន កើតមានដល់អូន ឱ្យបានដល់កូនចៅ