Notice: file_put_contents(): Write of 675 bytes failed with errno=28 No space left on device in /www/wwwroot/muzbon.net/system/url_helper.php on line 265
So Savoeun - ចិត្តខុសពីមុន | Скачать MP3 бесплатно
ចិត្តខុសពីមុន

ចិត្តខុសពីមុន

So Savoeun

Длительность: 4:24
Год: 2022
Скачать MP3

Текст песни

ចិត្តខុសពីមុន ដែលអូនស្មានថាសុភាពបុរស
នៅគ្រា ដំបូងបង្អស់
ដែលអូនបោះបង់ ចិត្តឱ្យបង
ជឿលង់គំនិត ជឿពិតថាដូចបំណង
ជឿថាបាន ទៅលើដៃបង
អស់សៅហ្មង ក្នុងជីវិតថ្មី

ពាក្យធ្លាប់ពីរោះ ដែលអូនជឿស្មោះ ថាពាក្យស្នេហា
បានក្លាយ ជាពាក្យឫស្យា
ដៀលអូនថា ជាស្រីខ្វះប្ដី
អូនចុកចាប់ណាស់
មិនស្មាន ចិត្តបងផ្លាស់ថ្មី
ស្នេហ៍អូនក្លាយ ជាឋានអាវជ័យ
អស់ស្មី នៃភពវាសនា

វាយដំអូនចុះ
ឬមួយក៏ប្រុស ចង់ផ្ដាច់សង្ខា
អូន ក៏មិនថា
នេះជាវេរ របស់អូនទេ
ចង់ជេរ ក៏ជេរឱ្យអស់ចិត្តទៅ

អូនស្មានខុសហើយ ស្មានថាជាត្រើយ សុភមង្គល
មិននឹកស្មាន ថាថ្នាំពុល
មកប្រែប្រួល ជីវិតរស់នៅ
តែអូនសូមផ្ដាំ ពេលអូនបែកពីបងទៅ
កូនយើងមួយ ដែលគ្នារស់នៅ
នាំវាទៅ រកត្រើយសុខផង

វាយដំអូនចុះ
ឬមួយក៏ប្រុស ចង់ផ្ដាច់សង្ខា
អូន ក៏មិនថា
នេះជាវេរ របស់អូនទេ
ចង់ជេរ ក៏ជេរឱ្យអស់ចិត្តទៅ

អូនស្មានខុសហើយ ស្មានថាជាត្រើយ សុភមង្គល
មិននឹកស្មាន ថាថ្នាំពុល
មកប្រែប្រួល ជីវិតរស់នៅ
តែអូនសូមផ្ដាំ ពេលអូនបែកពីបងទៅ
កូនយើងមួយ ដែលគ្នារស់នៅ
នាំវាទៅ រកត្រើយសុខផង