សេកសូត្រ
So Savoeun
4:07កូនអើយគេង ទៅម្តាយនៅបំពេ អឺអើយ កុំយំមាសមេ គេមិនអាណិត កូនរស់នឹងម្តាយ ឆ្លងត្រើយជីវិត ស្មារលាប្រុសចិត្ត អប្រីយ៍ អធ្រាត្រស្ងាត់សូន្យ កូនឱបទ្រូងម្តាយអឺអើយ ទឹកភ្នែកជោកខ្នើយ គេពុំប្រណី កូនយំ ម្តាយទុក្ខ ចុកទ្រូងស្ទើរក្ស័យ រំពឹងលើប្តីមិនបាន ឱ! កម្មកំណាច មច្ចុរាជ ឬស្យា ម្តេចមិនប្រហារ ប្រុសសាមាន្យ ទុកនៅធ្វើអ្វី ឆ្លងដល់សន្តាន បុរស ដែលមានចិត្តស្មោះ ជាតិនេះស៊ូរស់ សាងឈ្មោះស្រីកម្ម អឺអើយ ទៀនប្រាំធូបប្រាំ ថ្វាយព្រះលាប្រុស ស៊ូរស់នឹងកូន ស្រីស្ងួនទៅចុះ ជាតិក្រោយជួបប្រុស ចិត្តមួយ ជាតិនេះស៊ូរស់ សាងឈ្មោះស្រីកម្មអឺអើយ ទៀនប្រាំធូបប្រាំ ថ្វាយព្រះលាប្រុស ស៊ូរស់នឹងកូន ស្រីស្ងួនទៅចុះ ជាតិក្រោយជួបប្រុស ចិត្តមួយ