មនុស្សធ្លាប់ស្រឡាញ់
សុខុម រចនា
5:51I.នៅមុខគេឯងបុិនសម្ដែងលែងសើច ចូលចិត្តផ្ដល់សំណើចឱ្យគេសើចឱ្យគេរីករាយ ពេលចូលដល់បន្ទប់ ខ្ទប់មុខទឹកភ្នែកធ្លាយជាមនុស្សទន់ជ្រាយគ្រាន់តែមិនឱ្យគេដឹង Pre.ខ្ញុំមិនចង់យំទេតែទប់លែងជាប់ហើយ យំឱ្យចិត្តធូរស្បើយហើយបន្តធ្វើមនុស្សរឹងបុឹង សូមសរសើរខ្លួនឯង បែងចែកអារម្មណ៍ដាច់ភឹង មិនឱ្យគេដឹងថាខ្ញុំកើតអីនោះឡើយ R1.ចង់មានមនុស្សស្ដាប់ខ្ញុំនិយាយរឿងរ៉ាវក្នុងចិត្ត ជួយលួងលោមជួយផ្ដល់គំនិតឱ្យផ្លូវចិត្តខ្ញុំបានធូរស្បើយ ពេលយប់ជ្រៅគិតច្រើនម្នាក់ឯងតែងយំដាក់ខ្នើយ ហត់នឿយពេកហើយមិនដឹងស៊ូបានប៉ុនណា R2.មនុស្សរឹងមាំម្នាក់នេះសម្ដែងលែងសមទៀតហើយ ចង់ទាញពេលវេលាបកក្រោយ កាលពីមុននៅវ័យកុមារ ទៅមុខមិនចង់រួចទៀតទេ គួរធ្វើបែបណា មានអារម្មណ៍ថាអាណិតខ្លួនឯងខ្លាំងណាស់