ស្នាមដំបៅចាស់
សុន ស្រីណុន
5:081-ស្តាយចិត្តជឿលង់ ស្តាយពេលលះបង់ ចំលើមនុស្សខុស អូនស្មានថាចិត្តបងស្មោះ មិនស្មានសោះបងដល់ថ្នាក់ហ្នឹង ថាផុតសៅហ្មង ឥឡូវម្តេចបងប្រែផ្សឹង គ្រួសារបាត់បង់ស្នាមញញឹម អស់សង្ឃឹមលើជីវិតស្ងួន។ 2-បងមិនមែនមនុស្ស កសាងកំហុស ខុសមិនចេះកែ បើមិនអាណិតអូនទេ ម្តេចមាសមេ មិនអាណិតកូន ញៀនថ្នាំញៀនស្រា មិនខ្វល់អ្នកណាក្បែខ្លួន ធ្វើបាបចិត្តប្រពន្ធនិងកូន បំផ្លាញក្បូនសុភមង្គល។ R-វាយដំប្រពន្ធ ដូចធ្វើទារុណ មិនខ្លាចកម្មផល បំផ្លាញគ្មានសល់ ខួរក្បាលឥតខ្វល់អ្នកណាឈឺទេ ចង់ជេរក៏ជេរ ដូចឆ្កែដូចឆ្មា។ 3-អូនស្មាលាហើយ ស្មាលាពាក្យហើយ ពាក្យប្រពន្ធប្តី អស់កម្មត្រឹមនេះចុះថ្លៃ ឈប់រីងរៃ ព្រោះប្តីពាលា សូមរស់អោបកូន ទោះសូន្យមិនខ្លាចវេទនា ស្រាយចំណងចងប្រាំប្រការ កើតជាតិណា កុំអោយស្គាល់គ្នា។