សំឡេងម្តាយខ្ញុំ
យឿន ពិសី
4:53I-កុំយកភ្លើងក្រៅដាក់នៅក្នុងផ្ទះ កំហឹងក្តៅកុំជះ ពិបាកពន្លត់ណាស់អូន យកក្តីច្រណែន មកឱបក្រសោបជាប់ខ្លួន បន្ទាបបន្ថោកប្តីអូន មិនស្មើនឹងប្រុសដទៃ II-ប្រមាត់ដីទេកុំចង់ឡើងទ្រើង អូនកុំចង់ឈានជើងមួយជំហ៊ានហើបផុតដី ឃើញដំរីជុះកុំចង់ជុះតាមដំរី លើកតម្កើងប្រុសដទៃ មកវាយតម្លៃប្តីមិនបានការ III-គេផ្សេងយើងផ្សឹង កុំយកមកថ្លឹងគ្នាអី កុំប្រៀបធៀបប្តីនិងប្រុសផ្សេងអីជីវា ចង្កៀងផ្ទះគេមិនអាចភ្លឺផ្ទះអ្នកណា ឃើញគេឡូយឆាយហ៊ឺហារ មិនប្រាកដថាគេជាសេដ្ឋី IV-ចង្កៀងផ្ទះគេភ្លឺតែផ្ទះគេ ភ្លឺមិនដល់ផ្ទះយើងទេ រឿងគេអូនទៅដឹងអី សប្បាយមានទុក្ខស្រណុកខ្លាំងពេកក៏អាចមានភ័យ អូនកុំពាក់ស្នែងឱ្យប្តី មិនដឹងខ្យល់អីដូចក្របីដេកភ្លុក