ជីវិតជូនជាតិធាតុជូនភរិយា
យក់ ដួងតារា
5:40I-ប្រាំពីរឆ្នាំជាង នាងរស់និងបង វេទនាកន្លង នួនល្អងបងសែនអាណិត មិត្តភក្ដិគេសួរ យ៉ាងមិចហេីយជីវិត បងខ្មាសគេពេកពិត ត្បិតជីវិតនៅកម្រិតសូន្យ។ II-ការរួចគ្មានអ្វី បាតដៃទទេ គ្មានទ្រព្យគ្មានកេរ មានតែបំណុលជាប់ខ្លួន ឡើងមកភ្នំពេញ ប្រឹងធ្វេីការលាក់ពួន ហូបចុកមិនសមសួន ជួលបន្ទប់40ដុល្លា។ R-ប្រឹងណាស់ខំណាស់ ខ្មាស់ក្រណាស់ខ្ញុំ សាមជាងគ្មានអ្វីមួយដុំ ពេលជួបជុំគេដៀលគេថា ម៉ូតូកញ្ចាស់ ខ្មាសមិត្តរួមសាលា ជីវិតគេមានផ្លែផ្កា វីឡាឡានលុយពេញដៃ។ III-ប្រពន្ធបងអើយ! អូនស៊ូគ្រប់យ៉ាង បងពិតជាសំណាង ក្នុងនាមជាប្ដី យេីងនិងតស៊ូរ លុះត្រាបានជោគជ័យ ពាក្យដៀលពីអ្នកដ៏ទៃ ជាចំណីនៃកំលាំងចិត្ត។